/ / /

ពិធីប្រកាសតែងតាំងលោក ជា ច័ន្ទកញ្ញា ជាអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងលោក ជា ច័ន្ទកញ្ញា ជាអភិបាលស្រុកស្រែអំបិល ជំនួសលោក ទួន សីលា ដែលត្រៀមទទួលភារកិច្ចថ្មី នៅសាលាខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់អភិបាលថ្មី នៃស្រុកស្រែអំបិល ត្រូវយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយគោរពតាមច្បាប់លិខិតបដ្ឋានគតិយុត្តិនានា និងគោលនយោបាយ របស់រាជរដ្ឋាភិបាលអោយបានល្អប្រសើរ។ ពង្រឹង និងពង្រីកការទំនាក់ទំនង សាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅ រក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត។

លោកជំទាវអភិបាលខេត្ត ក៏សង្កត់ធ្ងន់ដែរថា អភិបាលស្រុកថ្មី ត្រូវពិនិត្យកែលម្អសោភ័ណភាព និងដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងជាប្រយោជន៍បម្រើប្រជាពលរដ្ឋតាមតម្រូវការ។

ចំណែកឯលោក ជា ច័ន្ទកញ្ញា អភិបាលថ្មីស្រុកស្រែអំបិល បានទទួលយកនូវអនុសាសន៍របស់លោកជំទាវអភិបាល និងប្តេជ្ញាចិត្តប្រឹងប្រែងអនុវត្តតាមអ្វី ដែលច្បាប់កំណត់ ក៏ដូចជាគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោកបន្តពង្រឹង និងបង្កើនសមត្ថភាពអោយកាន់តែទូលំទូលាយ ដើម្បីអនុវត្តតួនាទីភារកិច្ចអោយបានល្អត្រឹមត្រូវ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/07/2026

    សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមកម្មវិធីប្រគេនទៀនព្រះវស្សា នៅតាមបណ្តាវត្តមួយចំនួន ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំទីតាំងសម្រាប់បដិសណ្ឋាកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/07/2026

    រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥០ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/07/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងាររៀបចំសណ្តាប់ធ្នាប់ក្នុងដែនរដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/07/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/07/2026

    លោកស្រី ស៊ឹម ចាន់លីណា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញាវត្ថុក្រុងខេមរភូមិន្ទ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់អោយអនុវត្តប្រមូលចំណូលមិនមែនសារពើពន្ធតាមរយៈប្រព័ន្ធទូទាត់អេឡិត្រូនិក(e-Payment)ជំហានទី៦ នៅក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌ