លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារខេត្តកោះកុង និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលត្រសក់និងបន្លែ ០២វគ្គ៖ ១.ពេលព្រឹក បណ្តុះបណ្តាលនៅភូមិត្រពាំងកណ្ដោល ឃុំជីខលើ ដែលមានអ្នកចូលរួមចំនួន ៣២ នាក់ ស្រី ១៩ នាក់ ( ក្នុងនោះកសិករចូលរួមចំនួន ២៧ នាក់ ស្រី ១៧ នាក់)។ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយល់បាន ៩៥% ពីបច្ចេកទេសនៃការប្រមូលផលត្រសក់និងបន្លែ ហើយពួកគាត់ចង់បានស្ទើរគ្រប់គ្នា។ ២.ពេលរសៀល បើកវគ្គបណ្តុះបណ្តាលនៅភូមិឈូក ឃុំជីខលើ ដែលមានអ្នកចូលរួមសរុបចំនួន ២៦ នាក់ ស្រី ១៩ នាក់ ( ក្នុងនោះកសិករចូលរួមចំនួន ២១ នាក់ ស្រី ១៧ នាក់)។ ជាលទ្ធផលប្រជាកសិករដែល បានចូលរួមវគ្គបណ្ដុះបណ្ដាលយល់បាន ៩៧% វគ្គនេះមានការផុសផុលក្នុងការ សួរឆ្លើយច្រើន ហើយពួកគាត់ចង់ដាំទាំងអស់គ្នា។