លោក ប៉ែន សុផាត អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចូលរួមសហការជាមួយលោកអនុ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យមើលការរៀបចំឯកសារផ្ទៀងផ្ទាត់ ODF ទាំង១៣ភូមិ និង០៣ឃុំ របស់ស្រុកមណ្ឌលសីមា និងបានចុះពិនិត្យការងារទឹកស្អាត ការសំអាត និងអនាម័យជនបទ លើទីកន្លែងផ្តល់សេវាសាធារណៈរបស់រដ្ឋ មានសាលាបឋមសិក្សាមណ្ឌលសីមារាម មណ្ឌលសុខភាពនាងកុក និងទីតាំងការាសសាំងក្នុងស្រុកមណ្ឌលសីមា ។
ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥
វេលាម៉ោង២:០០នាទីរសៀល













