/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ អោយក្រុមប្រតិបត្តសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា អនុប្រធាគណៈកម្មាធិការអនុសាខាកក្រក ក្រុងខេមរភូមិន្ទ រួមជាមួយអជ្ញាធរ មូលដ្ឋាន បានផ្តល់ជូន អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់សរុបចំនួន ១៦គ្រួសារ។

សាខាកក្រក ខេត្តកោះកុង ៖ នៅរសៀលថ្ងៃច័ន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ អោយក្រុមប្រតិបត្តសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា អនុប្រធាគណៈកម្មាធិការអនុសាខាកក្រក ក្រុងខេមរភូមិន្ទ រួមជាមួយអជ្ញាធរ មូលដ្ឋាន បានផ្តល់ជូន អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់សរុបចំនួន ១៦គ្រួសារ ស្មើនឹង១៦ខ្នងផ្ទះ នៅ សង្កាត់ ដងទង់ ១៣គ្រួសារ សង្កាត់ស្ទឹងវែង ០៣គ្រួសារ ក្នុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែល បណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ១៤០សន្លឹក និងស័ង្កសី ៤០សន្លឹក ។

ក្នុងឱកាសនោះដែរ លោកស្រី ស៊ិន ចរិយា អនុប្រធាគណៈកម្មាធិការអនុសាខាកក្រក ក្រុង និងក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះ ក្រុមការងារ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលសាខាផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ២៥គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២អាវ ដោយឡែក ហ្វីប្រូស៊ីម៉ង់ ១៤៩សន្លឹក និងស័ង្កសី ៤០សន្លឹក សាខាឆ្លើយតបទៅតាមទំហំខូចខាតជាក់ស្តែង ស្មើនឹងថវិកា ១,២៨០,០០០រៀល (មួយលាន ពីររយប៉ែតសិបពាន់រៀលគត់ ) ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកឧត្តមសេនីយ៍ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកស្នងការរង និងនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធព្រមទាំងលោកអធិការនគរបាលក្រុង ស្រុកទាំង៧ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៧៤ ស.ណ.ន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់

  • ហេង គីមឆន/
    25/05/2026

    ទិដ្ឋភាព ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • មន្ទីរធម្មការ និងសាសនា/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី៣២ ទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/05/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន​ ​និងនាំយកថវិការបស់ក្រុមប្រឹក្សាឃុំ​ ក្រុមការងារឃុំ ​និងថវិកាផ្ទាល់ខ្លួន​ ​សរុបជាទឹកប្រាក់ចំនួន ៦០ ម៉ឺនរៀល​ ​ដើម្បីជួយសម្រួល ជូនទៅដល់ លោក សយ ផេង​ ដែលមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅផ្ទះ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុងជាមួយដៃគូពាក់ព័ន្ធ ប្រចាំខែឧសភា ឆ្នាំ​២០២៦