/ / /

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស អ ក ខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ ជូនដល់គ្រួសារនៃសពលោក សួន នី (និវត្តជន)ជាសមាជិក ស អ ក នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស អ ក ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន ស អ កខេត្ត ប្រធានកិត្តិយស ស អ ក ក្រុងខេមរភូមិន្ទ គណកម្មាធិការ ស អ ក ក្រុងខេមរភូមិន្ទ ប្រធានកិត្តិយសស អ ក សង្កាត់ស្មាច់មានជ័យ ប្រធាន សាខា ស អ ក សង្កាត់ស្មាច់មានជ័យ បានពាំនាំប្រសាសន៍ ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសារនៃសពជាសមាជិក ស អ ក ខេត្តដែលបានទទួលមរណភាព កាលពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២៥ វេលាម៉ោង ១៨ និង៣០នាទី ដោយរោគគាពាធ ឱ្យចូលរួម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងថែរក្សាសន្តិភាព  ជូនជាតិមាតុភូមិ ហេីយក៍នាំយកថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយដ៍ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រូមមានដូចខាងក្រោម :
១/អង្ករចំនួន ២បាវតូចស្មេី ៥០គីឡូក្រាម មីរូបខ្លាឃ្មុំចំនួន ១កេសតូច ទឹកត្រីចំនួន ១កេសនិងទឹកសុីអុីវចំនួន ១កេស។
២/លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយស ស អ ក ខេត្តឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល។
៣/លោកស្រី ផឹង ពិសី ចៅសង្កាត់ ជាប្រធានកិត្តិយស ស អ ក សង្កាត់ស្មាច់មានជ័យឧបត្ថម្ភថវិកាចំនួន១០មុឺនរៀល។
ជូនដល់គ្រួសារនៃសពលោក សួន នី (និវត្តជន)ជាសមាជិក ស អ ក នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    13/04/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា

  • ហេង គីមឆន/
    13/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ នៃអនុគណៈកម្មការស្តង់ផលិតផលក្នុងស្រុក ស្តង់លក់ម្ហូបអាហារខ្មែរ និងវត្ថុអនុស្សាវរីយ៍ ចុះរៀបចំស្តង់សម្រាប់តាំងផលិតផលក្រុង ស្រុក និងស្តង់ម្ហូមអាហារ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (កោះកុងសង្ក្រាន្ត)នាពេលខាងមុខ

  • ហេង គីមឆន/
    13/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើការងារផ្តល់ទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋប្រើប្រាស់ អាស្រ័យផលជាក់ស្តែង ពុំទាន់បានវាស់វែងជាលក្ខណៈប្រព័ន្ធក្នុងភូមិសាស្តស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានរៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ដល់មន្ត្រីរាជការនៃរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    សេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦