លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបៀបវារ:នៃកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ។
២/ ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងសេចក្តីសម្រេច ស្ដីពី ការកែសម្រួលសមាសភាពគណ:កម្មការទាំង៣ រួមមាន÷
-គណ:កម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាស្រុក
-គណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រិមប្រឹក្សាស្រុក
-គណ:កម្មាធិការលទ្ធកម្មស្រុក
៣/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករងរដ្ឋបាលសាលាស្រុក និងប្រធានការិយាល័យពាក់ព័ន្ធ សរុបចំនួន ១៩នាក់/ស្រី ០៤នាក់។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគ
===================
ថ្ងៃចន្ទ១០កើត ខែស្រាពណ៍ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៨៩ ត្រូវនឹងថ្ងៃទី០៤ខែសីហាឆ្នាំ២០២៥ វេលាម៉ោង ២:០០ នាទីរសៀល










