/ / /

លោក កែវ សុខ មេឃុំស្រែអំបិល បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមការងារឃុំ បានអមដំណើរជាមួយ ឯកឧត្តម ស៊ីនហ្វា សែងចាន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំស្រែអំបិល នាំយកទេយ្យាទៀន ប្រគេទៀនវស្សាជូនដល់វត្តចំនួន២ នៃឃុំស្រែអំបិល

នាថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ លោក កែវ សុខ មេឃុំស្រែអំបិល បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងក្រុមការងារឃុំ បានអមដំណើរជាមួយ ឯកឧត្តម ស៊ីនហ្វា សែងចាន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំស្រែអំបិល និងមានការចូលរួមពី ក្រុមការងារថ្នាក់ខេត្តចុះជួយឃុំ, ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ បាននាំយកទេយ្យាទៀន ប្រគេទៀនវស្សាជូនដល់វត្តចំនួន២ នៃឃុំស្រែអំបិល ហើយក្នុង០១វត្ត ប្រគេនរួមមានដូចខាងក្រោម៖១-ទៀនវស្សា ចំនួន ០១ គូ២-អង្ករ ចំនួន ០១ បាវ៣-ទឹកត្រី ចំនួន ០១ យួរ៤-ទឹកសុីអីវ ចំនួន ០១ យួរ៥-មី ចំនួន ០២ កេស៦-ទឹកសុទ្ធវីតាល ចំនួន ០២ កេស៧-បច្ច័យចំនួន ១,១១០,០០០ រៀល សរុប ០២វត្ត ២,២២០,០០០៛ (ពីរលានម្ភៃពីរម៉ឺនរៀល)។ដែលប្រព្រឹត្តឡើង នៅវត្តមាគ៌ាគិរីស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្រ្តីការិយាល័យជំនាញ បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋានខេត្តទាំងអស់»

  • ហេង គីមឆន/
    02/06/2026

    លោក កែវ សុខា ហេរញ្ញឹកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោកស្រី អ៉ី នារីនេត អនុប្រធានគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា បានចូលរួមឧបត្ថម្ភ ក្រម៉ា៥០០ និងអាវយឺត ១០០អាវ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាសមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យគម្រោងលទ្ធកម្ម និងគម្រោងសាងសង់ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូអាសេ (AC) នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង