រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកម្មពិធីសំណេះសំណាល​ និងចែកអំណោយឧបត្ថម្ភដល់គ្រួសារក្រីក្រជួបការលំបាក​ ក្នុងអំឡុងពេលរាលដាលនៃជំងឺកូវីដ-១៩​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ដុំ​ យុ​ហៀន​ សមាជិកសភា​ តំណាងរាស្រ្តមណ្ឌលខេត្តកោះកុង

នាព្រឹកថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ២០២០​ រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកម្មពិធីសំណេះសំណាល​ និងចែកអំណោយឧបត្ថម្ភដល់គ្រួសារក្រីក្រជួបការលំបាក​ ក្នុងអំឡុងពេលរាលដាលនៃជំងឺកូវីដ-១៩​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ដុំ​ យុហៀន​ សមាជិកសភា​ តំណាង​ រាស្រ្តមណ្ឌលខេត្តកោះកុង​ ដោយមានការចូលរួម​ពី ឯកឧត្តម​ ដួង​ សាវឿន​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អ៊ុក​ ភ័ក្ត្រា​ អភិបាលរងខេត្ត​ លោក​ ឃឹម​ ច័ន្ទឌី​ អភិបាលស្រុក​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកគិរីសាគរ​ លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាស្រុ​ក អភិបាលរងស្រុក​ អង្គភាពពាក់ព័ន្ធ​ មន្ត្រីសាលាស្រុក​ មេឃុំ​ មេភូមិ​ និងប្រជាពលរដ្ឋនៅភូមិកោះស្តេច​ ឃុំកោះស្តេច សរុបសមាសភាពចូលរួមប្រមាណ​ ១១០​ រូប​ ឆ្លៀតឱកាសនេះ​ ឯកឧត្តម​ ក៏បានសំណេះសំណាល​ និងសួរសុខទុក្ខប្រជាពលរដ្ឋ​ បានចែក​អំណោយ​ជាគ្រឿងឧបភោគ​ បរិភោគ​គ្រួសារ​និងថវិកាមួយចំនួ​ន​ ដល់គ្រួសារក្រីក្រជួបការលំបាក​ ចំនួន​ ៥០​ គ្រួសារ​ ហេីយឯកឧត្តម​ បានផ្តាំផ្ញេីឱ្យបងប្អូនប្រជាពលរដ្ឋ​ និងមន្រ្តីរាជការក្រោមឱវាទ​ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ចំពោះការ​ការពារ​ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩​ ។ បន្ទាប់ពីនេះទៀត​ លោក​ អភិបាលស្រុកគិរីសាគរ​ បានមានមតិលេីកឡេីងនូវបញ្ហាប្រឈមមួយចំនួន​នៅក្នុងស្រុកគិរីសាគរ​ និងស្នេីដល់ឯកឧត្តម​ ជ្រាបជារបាយការណ៍។

អត្ថបទទាក់ទង