លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី១៤ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី១៣ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកបូទុមសាគរ
៤/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែសីហា ឆ្នាំ២០២៥
៥/ពិនិត្យ និងអនុម័ត លើរបាយការណ៍លទ្ធផលនៃការធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០២៥ ។
៦/ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តន៍មូលនិធិគាំទ្រការផ្តល់សេវាឃុំសង្កាត់ របស់រដ្ឋបាលស្រុកបូទុមសាគរ។
៧/ពិនិត្យ អនុម័តលើរបាយការប្រចាំខែកក្កដា ឆ្នាំ២០២៥ ស្តីពីការអនុវត្តន៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ របស់រដ្ឋបាលស្រុកបូទុមសាគរ។
៨/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៣៨នាក់/ស្រី ០៤នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ
ថ្ងៃពុធ ៥កើត ខែស្រាពណ៍ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៨៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក














