រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានសមាសភាពចូលរួមដោយ សមាជិកក្រុមប្រឹក្សាសង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង១រូប ស្មៀនសង្កាត់ ជំនួយការរដ្ឋបាលសង្កាត់ មេភូមិទាំង២ នាយរងប៉ុស្តិ៍នគរបាល និងប្រជាពលរដ្ឋ នៃរដ្ឋបាលសង្កាត់ស្ទឹងវែង។
ដែល មានរបៀបវារៈដូចខាងក្រោម ៖
១- ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ និងពិនិត្យ អនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់
៣- ពិនិត្យ និងអនុម័ត របាយការណ៍ការងាររដ្ឋបាលសង្កាត់ប្រចាំខែកក្កដា ឆ្នាំ២០២៥
៤- ពិនិត្យ និងអនុម័ត លើរបាយការណ៍ការងារ អាហារូបត្ថម្ភទាំងពីរភូមិ
៥- ផ្សេងៗ
នៅសាលាសង្កាត់ស្ទឹងវែង
វេលាម៉ោង ២:៣០នាទីរសៀល
ថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
July 29, 2025
#ប្រភពពីរដ្ឋបាលសង្កាត់ស្ទឹងវែង#










