លោកស្រី ឃុន ស្រីម៉ៅ សមាជិកក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំ បានដឹកនាំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការអនុវត្តការងារឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ និងការរៀបចំរបាយការណ៍ប្រចាំខែ ដើម្បីឲ្យត្រឹមត្រូវតាមការណែនាំរបស់ គ.ជ អ.ប ដោយមានវត្តមានអញ្ជើញចូលរួមពី លោក លោកស្រី ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិទាំង៧ភូមិ ដែលធ្វើឡើងនៅសាលាឃុំអណ្តូងទឹក។
ថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
July 28, 2025
វេលាម៉ោង០២:០០នាទីរសៀល






