/ / /

លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៣៨ អាណត្តិទី៥ ឆ្នាំ២០២៥ ប្រចាំខែកក្កដា

លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៣៨ អាណត្តិទី៥ ឆ្នាំ២០២៥ ប្រចាំខែកក្កដា ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិទាំង៧ និងក្រុមទ្រទ្រង់សុខភាពភូមិទាំង៧ភូមិ  សរុប២៦នាក់ ស្រី១៦នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖

– បើកកិច្ចប្រជុំ និងមតិស្វាគមន៍

– ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៥ ប្រចាំខែកក្កដា ឆ្នាំ២០២៥

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៥ ប្រចាំខែមិថុនា ឆ្នាំ២០២៥

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែកក្ដដា ឆ្នាំ២០២៥

៤/.ពិនិត្យ ពិភាគ្សា និងអនុម័ត របាយការណ៍ស្តីពីការអនុវត្តគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា ប្រចាំខែកក្កដា ឆ្នាំ២០២៥

៥/.ការត្រួតពិនិត្យទៅលើរបាយការណ៍របស់៖

– ប៉ុស្តិ៍នគរបាលរដ្ឋបាល

– ភូមិទាំង៧

– សហគមន៍តំបន់ការពារធម្មជាតិ

– សហគមន៍នេសាទ

– សហគមន៍ឆាយ១២ជាន់

– កសិកម្ម

៦/.ទិសដៅអនុវត្តបន្ត

– បន្តពង្រឹង ផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

– បន្តពង្រឹងការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

– ជម្រុញយកចិត្តទុកដាក់លើការងារកសាងឯកសារចុះបញ្ជីដីរបស់រដ្ឋទៅក្នុងប្រព័ន្ធសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

– ត្រៀមលក្ខណៈចូលរួមសហការជាមួយថ្នាក់ជាតិពិនិត្យលក្ខណៈសម្បត្តិគ្រួសារមានសំណាងជាប់ឆ្នោតជុំទី១ឈ្មោះ មឿន កុយ

– ផ្សព្វផ្សាយកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រជំនាន់ថ្មី និងត្រៀមសម្ភាសន៍គ្រួសារក្រីក្រី និងងាយរងហានិភ័យដែលអស់សុពលភាព

៧/.ព័ត៌មានថ្មីៗ

– យកចិត្តទុកដាក់លើបញ្ហា គោ ក្របី

– ចូលរួមសហការល្បាតតាមភូមិ និងយកចិត្តទុកដាក់ប្រជាពលរដ្ឋចំណូលក្នុងមូលដ្ឋាន

– ពិនិត្យ និងរាយការណ៍លើស្ថានភាពផ្លូវក្នុងមូលដ្ឋាននារដូវភ្លៀង

៩/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

—————————————-

ថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

July 28, 2025

វេលាម៉ោង០៨:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • ហេង គីមឆន/
    02/06/2026

    គណៈប្រតិភូសវនកម្មផ្ទៃក្នុង អញ្ជើញប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុងនៅពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • រដ្ឋបាលស្រុកថ្មបាំង/
    02/06/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពីការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស

  • ហេង គីមឆន/
    02/06/2026

    ឧត្ដម​សេនីយ៍​ត្រី​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ខេត្តកោះកុង ទទួលផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចូលរួមកម្មវិធី ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ (ការកេងប្រវញ័​ និងការជួញដូរមនុស្សតាមប្រពន្ធ័អនឡាញ)

  • មន្ទីររ៉ែ និងថាមពល/
    02/06/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្នើសុំវិនិយោគលើគម្រោងសាងសង់ស្ថានីយអគ្គិសនី EV