លោក ខេង សំខាន់ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទីសដៅបន្តប្រចាំខែសីហា ឆ្នាំ២០២៥ របស់ក្រុមលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយផ្តោតលើរបៀបវារៈចំនួនបី ដូចខាងក្រោម:
១. ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពប្រចាំខែកក្កដា ឆ្នាំ២០២៥
២.ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ក្រុមប្រឹក្សាប្រឡងប្រណាំងភូម ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំខែកក្កដា ឆ្នាំ២០២៥
៣.ផ្សេងៗ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២:៣០នាទីរសៀល










