ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក សយ សុផល នាយរងរដ្ឋបាលស្រុកបូទុមសាគរ និង លោក អិក កួន មេឃុំថ្មស បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការកំណត់កម្រៃសេវា និងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលឃុំថ្មស ដោយមានការអញ្ជើញចូលរួមពីប៉ុស្តិ៍រដ្ឋបាលឃុំ តំណាងការិយាល័យ កសិកម្មធនធានធម្មជាតិ និងបរិស្ថាន មេភូមិ អនុ










សមាជិកគ្រប់ភូមិ តំណាងអ្នកម៉ៅការសំរាម បងប្អូនប្រជាពលរដ្ឋព្រមទាំងអាជីវករក្នុងផ្សារថ្មស។
+ដីកានេះមានគោលដៅដូចតទៅ៖
– កំណត់អំពីកម្រៃសេវាការគ្រប់គ្រងសំរាម
សំណល់រឹងទីប្រជុំជននៅក្នុងឃុំ ថ្មស
– កំណត់វិធានការចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព
និងសុវត្ថិភាពការគ្រប់គ្រងសំរាម សំណល់រឹង
ទីប្រជុំជន
– ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និង
ការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ ក្រុមហ៊ុន ឬ
អ្នកម៉ៅការ និងប្រជាពលរដ្ឋ ព្រមទាំងអ្នក
ពាក់ព័ន្ធនានាលើការគ្រប់គ្រងសំរាម
សំណល់រឹងទីប្រជុំជន
– លើកកម្ពស់ការយល់ដឹងជាសាធារណៈ និង
ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ
ការអនុវត្ត វិធានការការគ្រប់គ្រងសំរាម
សំណល់រឹងទីប្រជុំជន
– លើកកម្ពស់សុខុមាលភាពរស់នៅឱ្យកាន់តែ
ប្រសើរឡើង តាមរយៈការសម្អាតអនាម័យន
បរិស្ថាន
– ធ្វើឱ្យភូមិ-ឃុំ ថ្មស មានសណ្ដាប់ធ្នាប់អនាម័យ
ក្លាយជាភូមិឃុំមានសោភ័ណភាពបៃតង
– ធានាការប្រមូលកម្រៃសេវា និងការផ្ដល់សេវា
សម្អាត ប្រមូល ដឹកជញ្ជូនសំរាម សំណល់រឹង
ទីប្រជុំជន ឱ្យកាន់តែមានភាពច្បាស់លាស់ មាន
តម្លាភាព និងគណនេយ្យភាព។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃពុធ ១៣ រោច ខែអាសាឍ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង០៩ :០០ នាទីព្រឹក
