/ / /

រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ ប្រចាំខែមីនា ឆ្នាំ២០២៥

រដ្ឋបាលសង្កាត់ស្មាច់មានជ័យ៖ បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ ប្រចាំខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយលោក ហេង ប៊ុនថន ចៅសង្កាត់រងទី២ តំណាងលោកស្រីចៅសង្កាត់ស្មាច់មានជ័យ លោកស្រី ហេង សុភី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារក្រុងខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាសង្កាត់ លោកស្រី ម៉ាត់ អាស៊ីហ្សាស មន្រ្តីមណ្ឌលសុខភាពស្មាច់មានជ័យ  លោក/លោកស្រីមេភូមិទាំ០៥ភូមិ លោក/លោកស្រីនាយកសាលាបឋមសិក្សាទាំង០៤ និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ និងមានរបៀបវារៈដូចខាងក្រោម៖

១. ពិនិត្យកូរ៉ូមសម្រាប់នៃកិច្ចប្រជុំ

២. ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥

៣. រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព

៤. របាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ

៥. រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើតនៅក្នុងសង្កាត់

៦. រាយការណ៍ និងពិភាក្សាអំពីគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់សង្កាត់ និងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

៧. រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗ ពាក់ព័ន្ធនារី និងកុមារ នៅក្នុងសង្កាត់

៨. រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងសង្កាត់

៩. រាយការណ៍អំពីការប្រើប្រាស់ថវិកា គ.ក.ន.ក

១០. បញ្ហាផ្សេងៗ

ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩

ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក  និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល 

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៧សន្លឹក

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ជុំ សាម៉េត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    27/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦