/ / /

លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់បណ្ណសរសើរ ដល់ប្រជាការពារគ្រប់ភូមិ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ

លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់បណ្ណសរសើរ ដល់ប្រជាការពារភូមិ ក្នុងការសម្តែងនូវការដឹងគុណ ដែលបានចំណាយពេលវេលា ទាំងកម្លាំងកាយ កម្លាំងចិត្ត ចូលរួមការពារសណ្ដាប់ធ្នាប់ក្នុងភូមិ ឃុំ ទទួលបានសុខសុវត្ថិភាពកាន់តែប្រសើរ និងមានស្នាដៃល្អក្នុងការចូលរួមចំណែក អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៤ ទាំងពីឃុំ ឃុំអណ្ដូងទឹក និងឃុំកណ្ដោល  ស្រុកបូទុមសាគរ។ ក្នុងនោះដែរលោកអភិបាលស្រុក បានប្រគល់ឯកសណ្ឋានដល់ប្រជាការពារភូមិ ក្នុងឃុំកណ្ដោលចំនួន៣៦ ឈុតរួមមាន៖ ផ្លាក មួក ខ្សែកញ្ចែ ខ្សែក្រវាត់ ជាការឧបត្ថម្ភពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ។ លោកអភិបាលបានជូនថវិកាផ្ទាល់ខ្លួនដល់ប្រជាការពារចំនួន១០៦នាក់ក្នុងមួយម្នាក់២០,០០០រៀល និងលោកមេឃុំ មេភូមិទាំងពីឃុំចំនួន១៤នាក់ក្នុងម្នាក់៥០,០០០រៀល ផងដែរ។ ពិធីដោយមានការចូលរួមពីលោកអភិបាលរងស្រុក នាយករដ្ឋបាលស្ដីទី លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការសាលាស្រុក មេឃុំ មេភូមិ និងប្រជាការពារភូមិទាំង២ឃុំ។ ពិធីបា្ររព្ធធ្វើឡើងនៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨: ៣០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    28/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    28/06/2026

    សេចក្តីជូនដំណឹង ស្តីពីពិធីបុណ្យពូនភ្នំទុរេនសាមគ្គី និងផ្សព្វផ្សាយសក្តានុពលកសិទេសចរណ៍ នៅក្នុងស្រុកថ្មបាំង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map