/ / /

លោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ​បានចូលរួម ក្នុងកិច្ចបវរណា ទៀនព្រះវស្សា គ្រឿងបរិក្ខាកប្បិយ ចតុបច្ច័យ នៅវត្តចំនួនគឺ៖ វត្តឧត្តមសិរីឬទ្ធីនាវីគិរីសាគរ វត្តគិរីមរកត វត្តសិលាមរកត វត្តសំរុងតាកែវ

លោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមន្ទីរ​ធម្មការ និងសាសនាខេត្ត បានចូលរួម ក្នុងកិច្ចបវរណា ទៀនព្រះវស្សា គ្រឿងបរិក្ខាកប្បិយ ចតុបច្ច័យ នៅវត្តចំនួនគឺ៖ វត្តឧត្តមសិរីឬទ្ធីនាវីគិរីសាគរ វត្តគិរីមរកត វត្តសិលាមរកត វត្តសំរុងតាកែវ ដែលជាសទ្ធាជ្រះថ្លារបស់ព្រះគ្រូសច្ចវីរោ មៀត់ វ៉ាន់ ព្រះធម្មធរគណគណៈមហានិកាយខេត្តកោះកុង និងមហាពុទ្ធបរិស័ទ។

ក្នុងកិច្ចបវរណានៃពុទ្ធសាសនៈពិធី ដោយហេតុថាវត្តទាំងឡាយចំនួន៤នេះ ជាវត្តនៅក្នុងស្រុកគិរីសាគរនិងស្រុកកោះកុង ដាច់ស្រយាលពីពុទ្ធបរិស័ផង និងដើម្បីជាការផ្គត់ផ្គង់ដល់ព្រះសង្ឃអង្គសាវ័ក ក៏ដូចជាការលើកស្ទួយដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្សរហូតដល់គ្រប់៥០០០ព្រះវស្សា និងជាការផ្សព្វផ្សាយបុណ្យកុសលជូនដល់បុព្វការីជន អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ ។
និងក៏សូមចែកជូនបុណ្យកុសកដល់ម្ចាស់ទាន ដល់សព្វសត្វទាំងឡាយក្នុងលោក សូមឱ្យសមប្រកបដោយមេត្តា ករុណា មុនិតា និងឧបេក្ខា បរិបូរណដោយព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជារៀងរហូត ។

ថ្ងៃសុក្រ៨រោច ខែអាសាឍ ឆ្នាំរោង សប្ដស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ

  • ហេង គីមឆន/
    30/05/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញ ដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ​ខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ