/ / /

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចុះសួរសុខទុក្ខដើម្បីលើកទឹកចិត្ត និងនាំយកអំណោយជាថវិកាជូនដល់កុមារី មូល ស្រីនិច្ច អាយុ ១៦ឆ្នាំ នៅលំនៅដ្ឋានស្ថិតនៅភូមិតាចាតនៃឃុំទួលគគីរ ដោយប្អូនស្រីទើបតែត្រឡប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ដោយការកាត់ជើងដែលមានបញ្ហាសាច់ដុះខុសប្រក្រតីនោះចោល

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចុះសួរសុខទុក្ខដើម្បីលើកទឹកចិត្ត និងនាំយកអំណោយជាថវិកាជូនដល់កុមារី មូល ស្រីនិច្ច អាយុ ១៦ឆ្នាំ នៅលំនៅដ្ឋានស្ថិតនៅភូមិតាចាតនៃឃុំទួលគគីរ ដោយប្អូនស្រីទើបតែត្រឡប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ដោយការកាត់ជើងដែលមានបញ្ហាសាច់ដុះខុសប្រក្រតីនោះចោល ។ អំណោយដែលក្រុមការងារដែលបានផ្តល់ជូនដល់គ្រួសារកុមារីមានជម្ងឺនោះ មានជាថវិកាសរុប ៦៣០,០០០រៀល ក្នុងនោះថវិកា ៖
-លោក ឡេក ស៊ុធន់ មេឃុំ ចំនួន ១៥០,០០០រៀល
-ថវិកា គ.ក.ន.ក ឃុំ ចំនួន ១០០,០០០រៀល
-លោក ឃឹម សានិត ជំទប់ទី១ ចំនួន ៤០,០០០រៀល
-លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ ចំនួន ៥០,០០០រៀល
-លោក ស៊ិន លី សមាជិកក្រុមប្រឹក្សាឃុំ ចំនួន ២០,០០០រៀល
-លោក ប្រាក់ ឌីណា ស្មៀនឃុំ ចំនួន ៤០,០០០រៀល
-លោក លិត តាំង មេភូមិតាចាត ចំនួន ២០,០០០រៀល
-លោកស្រី សឺន ដាវី មេភូមិកោះចាក ចំនួន ៥០,០០០រៀល
-លោក ណើយ សំសាក់ មេភូមិទួលគគីរក្រោម ចំនួន ២០,០០០រៀល
-លោក ឡុច ឡា ប្រធានសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចំនួន ៥០,០០០រៀល
-លោកស្រី គាំ គីមឈី អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចំនួន ៤០,០០០រៀល
-លោក ហេង ចាន់រស្មី ជំនួយការដ្ឋបាលឃុំ ចំនួន ២០,០០០រៀល
-លោក សំ ឆុន សមាជិកភូមិតាចាត ចំនួន ១០,០០០រៀល
-លោក ហ្វាន់ សំយ៉ុត អនុប្រធានភូមិកោះចាក ចំនួន ១០,០០០រៀល
-លោកស្រី ខុន សុភាព សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចំនួន ២០,០០០រៀល
រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈ ដើម្បីរៀបចំកម្មវិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«ផ្លូវបេតុង និងភ្លើងបំភ្លឺផ្លូវឆ្ពោះ ទៅកាន់វត្តចម្លង»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅវត្តគិរីសាគរ ហៅវត្តចម្លងគោ

  • ហេង គីមឆន/
    07/03/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់កញ្ចប់អាហាររ៉ម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣០ គ្រួសារ ដែលស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោក ឈេង សុវណ្ណដា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ(ទឹកដោះគោខាប់ និងទឹកសុទ្ធ) ជូនគណៈកម្មការវិហារទូទាំងខេត្តកោះកុង ក្នុងឱកាសខែរាម៉ាឌន នៅក្នុងវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

  • ហេង គីមឆន/
    07/03/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំជ្រោយប្រស់ អាជ្ញាធរភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋមួយចំនួន ចូលរួមពិធីបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងមានជើង១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ ស្ថិតនៅភូមិជ្រោយប្រស់(ចំណុចអាឡាតាន់) ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយប្រើប្រាស់មូលនិធីឃុំជ្រោយប្រស់សម្រាប់ឆ្នាំ២០២៥