/ / /

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្រុមមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៤ នៃស្រុកបូទុមសាគរ ខេត្តកោះកុង និងផ្សព្វផ្សាយកម្មវិធីTVET 1.5M របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្ដម ចៅ ភិរុណ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្រុមមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៤ នៃស្រុកបូទុមសាគរ ខេត្តកោះកុង និងផ្សព្វផ្សាយកម្មវិធីTVET 1.5M របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្ដម ចៅ ភិរុណ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ បានឧបត្ថម្ភថវិកាសម្រាប់កាត់ឯកសណ្ឋានប្រជាការពារភូមិទាំង៤ឃុំ ចំនួន១៦០នាក់ ក្នុងម្នាក់ៗចំនួន៦០,០០០រៀល មេឃុំ ជំទប់ទី១ឃុំ ចំនួន៨នាក់ ក្នុងម្នាក់ៗ៤០,០០០រៀល និងសិស្សានុសិស្សចំនួន៨៥នាក់ ក្នុងម្នាក់ៗ៤០,០០០រៀល និងឧបត្ថម្ភផ្សេងៗសរុបចំនួន៧៥លានរៀល។ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នឹងជាអនុប្រធានលេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង លោកបណ្ឌិត ហាន បូរិន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក មូលដ្ឋានឃុំទាំង៤ នៃស្រុកបូទុមសាគរ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ ជំទប់ទី១ឃុំ ស្មៀនឃុំ  ព្រមទាំងសិស្សានុសិស្ស សរុបប្រមាណ២៥០នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

================

ថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    03/06/2026

    លោកស្រី ឌិត គឹមមាន ប្រធានការិយាល័យស្រុកប្រតិបត្តិស្មាច់មានជ័យ​បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោកស្រី ពិន សេរីវិចិត្រ បរិច្ចាគថវិកាចំនួន ១០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរកិច្ចការនារី/
    03/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រីការិយាល័យជំនាញ បានចូលរួមប្រជុំពិភាក្សា ជាមួយក្រុមការងារ មន្ទីរផែនការខេត្ត ស្តីពីការប្រមូល ស្ថិតិ ទិន្នន័យ ឆ្នាំ២០២៥ របស់រដ្ឋបាលមន្ទីរកិច្ចការនារីខេត្តកោះកុង

  • ហេង គីមឆន/
    03/06/2026

    ឧត្តមនាវីទោ ឯក សំអាន​ បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    យក្សាភូភូដងទង់ បរិច្ចាគថវិកាចំនួន ១០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    ធនាគារកាណាឌីយ៉ា បរិច្ចាគថវិកាចំនួន ១២០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦