/ / /

លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈក្នុងស្រុកបូទុមសាគរ។

លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញមន្ទីរ ដោយធ្វើការសហការជាមួយមន្រ្តីរបស់រដ្ឋបាលខេត្ត និងមន្ត្រីរបស់រដ្ឋបាលស្រុក បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈចំនួន ០៤មូលដ្ឋាន ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់របស់ស្ថានីយចំនួន ៣៤ដៃ មានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន  និងចំនួន ០២ដៃទៀត ជាដៃខូច ត្រូវបានម្ចាស់ដេប៉ូ ស្នើសុំអនុញ្ញាតឈប់ប្រើប្រាស់។
——–@@@——-
ថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    15/12/2025

    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត បានចេញល្បាតក្នុងមូលដ្ឋាននិងបានចុះជួយសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូស្ថិតនៅសាលាបឋមសិក្សាជីផាត

  • រដ្ឋបាលស្រុកថ្មបាំង/
    15/12/2025

    លោក ម៉ឹង សុភា មេឃុំជីផាត ប្រជុំក្រុមការងារវេនប្រចាំការនៅសាលាឃុំ សម្រាប់តាមដាន និងដោះស្រាយបញ្ហានានារបស់រដ្ឋបាលឃុំជីផាត និងស្រង់ស្ថិតិប្រជាជនភៀសសឹកបានជម្លៀស មកស្នាក់នៅមណ្ឌលសុត្តិភាពឃុំជីផាត

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក សំ វីរៈ ដែលបានឧបត្ថម្ភថវិកាចំនួន ៥ ០០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញសាកសួរចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលប្រជាជនភៀសសឹក ដែលមកស្នាក់នៅវត្តមុនីជីខលេី ភូមិជីខ ឃុំជីខលេី ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    15/12/2025

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារយាមប្រចាំការនៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស