/ / /

រដ្ឋបាលស្រុកថ្មបាំង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្រុក

រដ្ឋបាលស្រុកថ្មបាំង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្រុក ក្រោមអធិបតីភាព លោក សោម សម័យ សមាជិកក្រុមប្រឹក្សាស្រុកថ្មបាំង តំណាងលោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង លោកស្រី ទួត ហាទីម៉ា អភិបាលនៃគណៈអភិបាលស្រុក និងលោក សៅ សុគន្ធវ៉ារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្តកោះកុង លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករដ្ឋបាល នាយករង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មន្រ្តីការិយាល័យ មន្ត្រីកិច្ចសន្យា កងកម្លាំងទាំង២ប្រភេទ លោកនាយកឧទ្យានុរក្ស លោកមេឃុំ លោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោក លោកស្រីមេភូមិ លោក លោកស្រីអនុភូមិ លោក លោកស្រីសមាជិកភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយកសាលា និងប្រជាពលរដ្ឋ សរុបចំនួន១៥០នាក់ ដែលប្រព្រឹត្តទៅនៅវត្តសិលាមុន្នីគិរីរង្សី (ហៅវត្តថ្មបាំងលើ) ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងជំងឺអេដស៍ខេត្តកោះកុងសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលក្រុងប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោកស្រី ហេង សុភី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី៣ អាណត្តិទី៤ ប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    23/09/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធាន​ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/09/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រែអំបិល ដើម្បីពិនិត្យ ពិភាក្សារបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦