ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្តដា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកោះកុង មានការចូលរួមសហការពីកម្លាំងប៉ូលីសចរាចរណ៍ និងអាវុធហត្ថ ស្រុកបានចុះអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃ ស្ថិតនៅគោលដៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ទទួលបានលទ្ធផលដូចខាងក្រោម:
ត្រួតពិនិត្យយានយន្តសរុបចំនួន ១៩គ្រឿង ត្រឹមត្រូវចំនួន ១៩គ្រឿង ក្នុងនោះមាន:
-រថយន្តដឹកទំនិញធុនធំ ១៧គ្រឿង
-រថយន្តដឹកដំណើរធុនតូច ០២គ្រឿង





