/ / /

លោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមន្ទីរ​ធម្មការ និងសាសនាខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ​ និងសហការី បានទទួលស្វាគមន៍ប្រតិភូក្រសួងធម្មការនិងសាសនា​ដឹកនាំដោយឯកឧត្តម ហ៊ឹម វិបុលឬទ្ធិ៍ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ចុះត្រួតពិនិត្យករណីស្នើសូមបង្កើតវត្ត ដែលមានឈ្មោះថា វត្តសិលាគិរីរស្មី ហៅវត្តវាលស្បូវ

លោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមន្ទីរ​ធម្មការ និងសាសនាខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ​ និងសហការី បានទទួលស្វាគមន៍ប្រតិភូក្រសួងធម្មការនិងសាសនា ​ដឹកនាំដោយឯកឧត្តម ហ៊ឹម វិបុលឬទ្ធិ៍ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាចុះត្រួតពិនិត្យករណីស្នើសូមបង្កើតវត្ត ដែលមានឈ្មោះថា វត្តសិលាគិរីរស្មី ហៅវត្តវាលស្បូវ ស្ថិតនៅក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងមានការនិមន្តអញ្ជើញចូលរួមពី ព្រះគ្រូសច្ចវីរោ មៀត វ៉ាន់ ព្រះធម្មធរគណខេត្ត លោកជំទប់ឃុំទី១ លោកមេភូមិ ព្រមទាំងពុទ្ធបរិស័ទមួយចំនួន ។

ជាលទ្ធផល នៃកិច្ចចុះពិនិត្យទីដីវត្តថ្មី ឯកឧត្តមបានយល់ស្របតាមការឆ្លើយបញ្ជាក់ពី ព្រះធម្មធរគណខេត្ត លោកអ៊ុំចាលួន លោកជំទប់ឃុំ លោកមេភូមិ និងពុទ្ធបរិស័ទ ថាកិច្ចការបង្កើតវត្តនេះពិតជាត្រឹមត្រូវទៅតាមគោលការណ៍ណែនាំរបស់ក្រសួងហើយ ប៉ន្តែ ឯកឧត្តមនឹងយកនូវអ្វីដែលជាគោលបំណងរបស់អាជ្ញាធរ ភូមិ ឃុំ ស្រុក និងប្រជាពុទ្ធរិស័ទនេះគោរពរាយការណ៍ជូន ឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋ​មន្ត្រីក្រសួងធម្មការនិងសាសនា ពិនិត្យលទ្ធភាពចុះហត្ថលេខាចេញសេចក្ដីសម្រេចឱ្យបង្កើតវត្តសិលាគិរីរស្មីនេះឱ្យបានតាមតម្រូវការពុទ្ធបរិស័ទ ដើម្បីងាយស្រួលបានបំបុណ្យទៅតាមប្រពៃណីជាតិក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋរបស់យើង ។

ថ្ងៃពុធ៧កើតខែអាសាឍ ឆ្នាំម្សាញ់សប្ដស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/05/2026

    អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ