រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
កិច្ចប្រជុំនេះដំណើការតាមរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាក្រុង ។
២/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុម ប្រឹក្សាក្រុង ។
៣/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង។
៤/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង។
៥/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងប្រតិទិន ប្រជុំសាមញ្ញសម្រាប់ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ក្រុង។
៦/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៥។
៧/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសំណើសុំនិយ័តភាពថវិកា ក្នុងគម្រោងផែនការចំណាយឆ្នាំ ២០២៥ សម្រាប់រដ្ឋបាលក្រុង។
៨/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងក្របខណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេល ៥ឆ្នាំ របស់ក្រុង (២០២៥-២០២៩)។
៩/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍អនុវត្តកិច្ចលទ្ធកម្ម ប្រចាំត្រីមាសទី២ ឆមាសទី១ របស់រដ្ឋបាលក្រុង។
១០/ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ ប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់ រដ្ឋបាលក្រុង។
១១/បញ្ហាផ្សេង ៗ។
សមាសភាពអញ្ជើញចូលរួមមាន សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង នាយក នាយករង និងប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី ចៅសង្កាត់ទាំងបី។
កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃចន្ទ ៥ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


















