រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៥ ប្រចាំខែមិថុនា របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំកិច្ចប្រជុំដោយ លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់។ របៀបវារ:ប្រជុំមានដូចខាងក្រោម៖
១- ពិនិត្យកូរ៉ុមនៃកិច្ចប្រជុំ
២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រចាំខែឧសភា
៣- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែក្នុងការអនុវត្តការងាររដ្ឋបាលសង្កាត់ប្រចាំខែមិថុនា
៤- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់ គ.ក.ន.ក និងការងារអាហារូបត្ថម្ភ ប្រចាំខែមិថុនា
៥- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ប្រចាំខែមិថុនា
៦- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់ មេភូមិទាំង៤ ប្រចាំខែមិថុនា
៧- ផ្សេងៗ ។
សមាសភាពនៃអង្គប្រជុំមាន៖
– ក្រុមប្រឹក្សាសង្កាត់ សរុប ១១នាក់ ស្រី ០៤នាក់
– លោកស្រី តំណាងក្រុមប្រឹក្សាក្រុង ០១នាក់
– លោក/លោកស្រី ស្មៀន និងជំនួយការរដ្ឋបាល សរុប ០២នាក់ស្រី ០១នាក់
– លោក/លោកស្រី មេភូមិ អនុភូមិ និងសមាជិកភូមិទាំង៤ សរុប០៩នាក់ ស្រី ០៣នាក់
– នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ០១នាក់។
កិច្ចប្រជុំធ្វើនៅសាលាសង្កាត់ដងទង់ និងបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល វេលាម៉ោង ២៖៣០នាទីរសៀល
ថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ June 27,2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#











