/ / /

លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៣៦ អាណត្តិទី៥ ប្រចាំខែ មិថុនា ឆ្នាំ២០២៥

នៅវេលាម៉ោង២:០០រសៀល នៅសាលាឃុំជីផាត

លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៣៦ អាណត្តិទី៥ ប្រចាំខែ មិថុនា ឆ្នាំ ២០២៥ របៀបវារៈដែលបានគ្រោងទុកមានចំនួន ០៤ របៀបវារៈ ជូនក្រុមប្រឹក្សាឃុំធ្វើការពិនិត្យ និងអនុម័តក្នុងនោះរួមមាន៖

១. ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំខែមុន

២.ពិនិត្យ និងអនុម័តរបាយការណ៍ខែឧសភា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលឃុំជីផាត

៣.កំណត់ទិសដៅផែនការបន្ត

៤.បញ្ហាផ្សេងៗ

សមាសភាពចូលរួមប្រជុំមាន
១.សមាជិកក្រុមប្រឹក្សាឃុំចំនួន០៤រូប ស្រី០១រូប
២.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត

៣.មណ្ឌលសុខភាពជីផាត
៤.អ្នកចូលរួមផ្សេងៗទៀតមាន មេភូមិ
អនុភូមិ សមាជិកភូមិទាំង០៤ភូមិ ជំនួយការរដ្ឋបាលឃុំ
៥.នាយកសាលាបឋមសិក្សាទាំង៣សាលា និងនាយកវិទ្យាល័យជីផាត
៦.មន្ត្រីកសិកម្មឃុំជីផាត
អង្គភាពជុំវិញឃុំ និងតំណាងប្រជាពលរដ្ឋ សរុបចំនួន ២៥ នាក់ ស្រី ០៨ នាក់

ថ្ងៃចន្ទ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ