/ / /

តំបន់ប្រតិបត្តិការសឹករងកោះកុង បានរៀបចំពិធីផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ ជាតិ និងអន្តរជាតិ ដល់នាយ-ពលទាហាន

ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានរៀបចំពិធីផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ ដែលកើតមានឡើងទាំងអន្តរជាតិ នៅក្នុងតំបន់ និងបញ្ហាដែលកើតមានឡើងថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។ ពិធីស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រីជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង ដោយមានការចូលរួមពី នាយទាហាន នាយទាហានរង និង ពលទាហាន ជាច្រើនរូប ។

អញ្ជើញមានមតិសំណេះសំណាល ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានផ្សព្វផ្សាយអំពីសភាពការណ៍អន្តរជាតិដែលកំពុងកើតមានឡើង ដូចជាសង្គ្រាម អ៊ីស្រាអែល និង អ៉ីរ៉ង់ ដែលបានសម្លាប់ជីវិតមនុស្ស និង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេសទាំង២យ៉ាងធ្ងន់ធ្ងរ ។

លោក មេបញ្ជាការ បានបន្តផ្សព្វផ្សាយនូវសភាពការណ៏នៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសតំបន់៤រួមមាន៖ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី រួមទាំងការប្ដឹងរបស់រាជរដ្ឋាភិបាលកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ( អាយស៊ីជេ ICJ ) នៅទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ។

ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានសង្កត់ធ្ងន់ថាកងទ័ពត្រូវគោរពឲ្យបានដាច់ខាតនូវវិន័យ របស់កងយោធពលខេមរភូមិន្ទ បទបញ្ជា សារាចរ សេចក្តីណែនាំរបស់ថ្នាក់លើ ក្រឹត្យច្បាប់របស់រដ្ឋ ត្រូវមានសីលធម៌ល្អ អត្តចរិកស្លូតបូត សុភាពរាបសារ ម៉ឹងម៉ាត់សាកសមជាកងយោធពលខេមរភូមិន្ទ និងជាអ្នកបន្តវេនដ៏ល្អ។ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកស្មារតី និងឧត្តមគតិស្នេហាជាតិ ហើយគាំទ្រយ៉ាងពេញទំហឹង នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី មិនឲ្យបរទេសណាមើលងាយ ឬ ឈ្លានពានបានឡើយ ។

ឯកឧត្តម មេបញ្ជាការ បានណែនាំដល់ នាយទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់ ត្រូវត្រៀមខ្លួនជាស្រេច រួមជាមួយគ្រឿងបំពាក់ មធ្យោបាយនានា នៅពេលមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/12/2025

    រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ឆាន លឹមលេង និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា ៤០០,០០០រៀល ជូនរដ្ឋបាលស្រុក ដើម្បីចូលរួមគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹកក្នុងភូមិសាស្ត្រ

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/12/2025

    រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ម៉ៅ សាមឿន ដែលបានឧបត្ថម្ភថវិកា ៤០០,០០០រៀល ជូនរដ្ឋបាលស្រុក ដើម្បីចូលរួមគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តកោះកុង ។ 

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/12/2025

    រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ម៉ក់ ណេង ដែលបានឧបត្ថម្ភថវិកា ២០០,០០០រៀល ជូនរដ្ឋបាលស្រុក ដើម្បីចូលរួមគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តកោះកុង ។ 

  • ហេង គីមឆន/
    18/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ ហាយ គន្ធា នាយិកាសាលាកោះកុងអន្តរជាតិ ដែលបានឧបត្ថម្ភថវិកា ចំនួន ២ ០០០ ០០០រៀល ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/12/2025

    រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក Pu Smey  ដែលបានឧបត្ថម្ភថវិកា ៤០០,០០០រៀល ជូនរដ្ឋបាលស្រុក ដើម្បីចូលរួមគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តកោះកុង ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    18/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង និងសមាជិកគណៈគិលានុបដ្ឋាកខេត្តកោះកុងមាន លោកស្រី សែន សួអុី លោក អម សង់ លោក ម៉ៅ គីណាល់ និងលោក សារ៉ន រត្តនា ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ