រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃសៅរ៍ ៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២០

សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃសៅរ៍ ៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២០៖
១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពកាត់ស្មៅ និងសម្អាតរុក្ខជាតិសងខាងផ្លូវ ចន្លោះគ.ម ៣៨+០០០-គ.ម ៤៣+០០០
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពជួសជុលហើមប៉ោងស្រុត ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ចន្លោះគ.ម ១២៨+៩០០
៣. បន្តការងារថែទាំជាប្រចាំផ្លូវខេត្តលេខ១៤៨៣
( ស្រែអំបិល ) សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2
៤. បន្តការងារថែទាំប្រចាំផ្លូវខេត្ត១៤៨៥អា ( ថ្មស - តានូន ) សកម្មភាពកៀសម្រួលតួថ្នល់ក្រាលក្រួសក្រហម ចាប់ពីគ.ម ៣៧+០០០ - គ.ម៣៧+៥០០។

អត្ថបទទាក់ទង