លោក អនុសេនីយ៍ទោ ស៊ុន នឿន នាយរងប៉ុស្តិ៍ បានដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន០២នាក់និងកម្លាំងប្រជាការពារចំនួន០៤នាក់ ចុះការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធី «អបអរសាទរការប្រកាសស្រុកស្រែអំបិលខេត្តកោះកុង ជាស្រុកអស់មីនក្រោមជំនួយរបស់ប្រទេសឥណ្ឌា» នៅចំណុចសាលាស្រុកស្រែអំបិលស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតិភាព ឯកឧត្ដមបណ្ឌិត្យ លី ធុច ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១អាជ្ញាមីន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច មហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ៕
—————————————————————
ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥















