វេលាម៉ោង ១១:៣០ នាទីព្រឹក រដ្ឋបាលឃុំជំនាប់ដឹកនាំដោយលោក សុខ វឿនមេឃុំជំនាប់ ជាមួយលោក លោកជ្រាយ ធី ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំ និងសប្បុរសជន នៅក្នុងឃុំជំនាប់ បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ជូនទៅដល់កងកម្លាំងជួរមុខ(កងយោធពលខេមរភូមិន្ទ) ប្រចាំការនៅតំបន់ជួរមុខ នៅតាមព្រំដែនខេត្តកោះកុង ដែលមានដូចជា ថវិកាចំនួន ៦០០,០០០រៀល មី ២កេស ទឹកសុទ្ធ ២៥យួរ ត្រីខ ១យួរ ទឹកផ្លែឈើ ១កេសសាលាឃុំជំនាប់។
ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥
+ ដោយ រដ្ឋបាលឃុំជំនាប់


