វេលាម៉ោង ០៨:៣០ នាទីព្រឹក រដ្ឋបាលឃុំថ្មដូនពៅ ដឹកនាំដោយលោក សៀង ថន មេឃុំថ្មដូនពៅ ជាមួយលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ និងសប្បុរសជន នៅក្នុងឃុំថ្មដូនពៅ បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ជូនទៅដល់កងកម្លាំងជួរមុខ(កងយោធពលខេមរភូមិន្ទ) ប្រចាំការនៅតំបន់ជួរមុខ នៅតាមព្រំដែនខេត្តកោះកុង ដែលមានដូចជា ថវិកាចំនួន ២០០,០០០រៀលអង្ករ ៤បេ មី ៥កេស ទឹកសុទ្ធ ៤០យួរ ត្រីខ ៥យួរ ទឹកស៊ីអុីវ ២យួរ ទឹកត្រី ៣យួរ ទឹកផ្លែឈើ ២កេស ត្រីប្រអក់ ១៤គីឡូក្រាម ត្រីឆ្អើ១កំប៉ុក និងខ្លាញ់ ៥លីត្រ នៅសាលាឃុំថ្មដូនពៅ។
ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥
June,06,2025






