/ / /

លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចុះជួបប្រជុំ ជាមួយក្រុមការងារអនុវត្តគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ដើម្បីពិនិត្យវឌ្ឍនភាព និងការគាំទ្រសកម្មភាពរបស់គម្រោង

វេលាម៉ោង ០៩:០០ នាទីព្រឹក

លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះជួបប្រជុំជាមួយក្រុមការងារអនុវត្តគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ដើម្បីពិនិត្យវឌ្ឍនភាព និងការគាំទ្រសកម្មភាពរបស់គម្រោង ក្រោមអធិបតីភាពលោក អាង ទី មេឃុំជីខក្រោម និងគណៈកម្មការសហគមន៍នេសាទកោះខ្យង មានអ្នកចូលរួមសរុបចំនួន ០៦នាក់ នៅសាលាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

និងនៅវេលាម៉ោង ១៤:០០ នាទីរសៀល

ក្រុមការងារចុះជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលឃុំថ្មស ដើម្បីពិនិត្យវឌ្ឍនភាពគម្រោង និងការគាំទ្រសកម្មភាពគម្រោង ក្រោមអធិបតីភាពលោក គឹម ជឿង ជំទប់ទី១ ឃុំថ្មស មានអ្នកចូលរួមសរុបចំនួន ០៧នាក់ នៅសាលាឃុំថ្មស ស្រុកបូទូមសាគរ ខេត្តកោះកុង។

ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បបានអបានអញ្ជើញចូលរួមអបអរសាទរខួបលើក ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​ ក្រោមមូលបទ(បន្តរួមកម្លាំងគ្នា​ ដើម្បីមនុស្សធម៍​ )

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសម្របសម្រួលការចុះទស្សនកិច្ចបេសកកម្ម ADB Project Review Mission នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្ដកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ចូលរួមកិច្ចប្រជុំស្តីពីការបង្កើតទីតាំងប្រមូលទិញ លក់ផល ផលិតផលជលផល និងការបំពេញពាក្យស្នើសុំប្រកបអាជីវកម្មឱ្យយស្របតាមច្បាប់ស្តីពីជលផល

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    រដ្ឋបាលឃុំដងពែង ចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    26/05/2026

    M.r Li Tao ក្រុមហ៊ុន Union Development Group Co.,Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦