លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ នាយករដ្ឋបាលស្រុក និងប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមប្រជុំពិភាក្សា បើកសវនកម្មរបស់រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥




