-វេលាម៉ោង៨:០០ នាទីព្រឹក
នៅសាលាឃុំជីផាត លោក ម៉ឹង សុភា មេឃុំជីផាត បានចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីដាក់បញ្ចូលសកម្មភាពការប្រែប្រួលអាកាសធាតុ ប្រព័ន្ធប្រកាសឱ្យដឹងមុន ការលើកកម្ពស់សមភាពយេនឌ័រ និងពិការភាពប្រកដោយបរិយាបន្ន ក្នុងផែនការវិនិយោគឃុំ។
មេរៀនរួមមាន៖
-ការប្រែប្រួលអាកាសធាតុ
-ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤
-មុខសញ្ញាគ្រោះថ្នាក់
-ភាពងាយរងគ្រោះ
-ហានិភ័យគ្រោះមន្តរាយ
-លើកកម្ពស់យេនឌ័រ
នាក់ចូលរួមមាន ក្រុមការងារអង្កការព្រំវិហារធម៌ សមាជិកក្រុមប្រឹក្សាឃុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ ជំនួយការរដ្ឋបាលឃុំ សរុបចំនួន ១៦ នាក់ ស្រី ៣ នាក់។
ថ្ងៃសៅរ៍១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥








ថ្ងៃសៅរ៍១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥
