/ / /

អបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៥ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ”

សាខា កក្រក ខេត្តកោះកុង ៖ដើម្បីចូលរួមអបអរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៥ ក្រោមប្រធានបទ «ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ» លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិប្រចាំសាខា បានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងសាខា ក្រុមប្រតិបត្តិសាខា សហការជាមួយលោក ជា ប៊ុនធឿន តំណាងអនុសាខាកាកបាទក្រហមស្រុកគីរីសាគរ ក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពភ្ញីមាស ក្រុមកាកបាទក្រហមឃុំភ្ញីមាស បានរៀបចំពិធីជួបសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះចំនួន ៥នាក់ និងឆ្មបចំនួន ២នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាឃុំភ្ញីមាស នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ជា ប៊ុនធឿន បាននាំនូវប្រសាសន៍ និងអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ និងជាពិសេសការគិតគូរពីសុខុមាលភាពរបស់ក្មួយៗស្ត្រីជាមាតា និងបុគ្គលិកឆ្មបទាំងអស់ផងដែរ។

ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យឆ្មបក៏បានឡើងធ្វើបទបង្ហាញស្តីពីតួនាទីឆ្មប សារៈសំខាន់នៃការមមកពិនិត្យផ្ទៃពោះ ការទទួលវ៉ាក់សាំងបង្ការជំងឺផ្សេងៗ និងវិធានការការពារខ្លួនពីជំងឺកូវីដ១៩ដែលកំពុងរីករាលដាលសារជាថ្មី ជូនបងប្អូនពុកម៉ែ និងអង្គកម្មវិធីផងដែរ។

ចុងបញ្ចប់នៃកម្មវិធីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានផ្តល់ជូននូវកាដូអនុស្សាវរីយ៍ដល់ស្ត្រីមានផ្ទៃពោះចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបាន ឈុតកូនង៉ែត ១ឈុត មីជាតិ១កេស ទឹកផ្លែឈើ១២កំប៉ុង សាប៊ូម្សៅ១កញ្ចប់ សាប៊ូកូនក្មេង១ដប ប្រេងកូឡា១ដប ព្រមទាំងថវិកា៥ម៉ឺនរៀលដូចៗគ្នាផងដែរ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានដឹកនាំក្រុមការងារវេនយាមប្រចាំការ នៅសាលាឃុំព្រែខ្សាច់ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥  ដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំសមាជិកក្រុមការងារវេនយាមប្រចាំការពេលយប់ នៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ចេង មុនីរិទ្ធ អភិបាលនៃគណអភិបាលស្រុកគិរីសាគរ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២០០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៉ី យីវ ដែលបានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានដឹកនាំលោកមេភូមិ ដើម្បីយកយានជំនិះផ្ទាល់ខ្លួនក្នុងការជួយដឹកជនភៀស សឹកដែលមានជំងឺ ១. ឈ្មោះ យាយ វិត អាយុ ៦០ឆ្នាំ ២. ឈ្មោះ សុធារី អាយុ ២៣ ឆ្នាំ និងមានកូន អាយុ៣ខួប ដើម្បីឱ្យស្នាក់នៅមណ្ឌលសុខភាពត្រពាំងរូង

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក