/ / /

លោក ម៉ឹង សុភា មេឃុំ ជីផាត បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៣៥ អាណត្តិទី៥ ប្រចាំខែ ឧសភា ឆ្នាំ ២០២៥

វេលាម៉ោង២:០០រសៀល នៅសាលាឃុំជីផាត លោក ម៉ឹង សុភា មេឃុំ ជីផាត បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៣៥ អាណត្តិទី៥ ប្រចាំខែ ឧសភា ឆ្នាំ ២០២៥ លោកប្រធានអង្គប្រជុំបានដាក់ចេញនូវរបៀបវារៈដែលបានគ្រោងទុកមានចំនួន ០៤ របៀបវារៈ ជូនក្រុមប្រឹក្សាឃុំធ្វើការពិនិត្យ និងអនុម័តក្នុងនោះរួមមាន៖

១. ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំខែមុន

២.ពិនិត្យ និងអនុម័តរបាយការណ៍ខែមេសា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលឃុំជីផាត

៣.កំណត់ទិសដៅផែនការបន្ត

៤.បញ្ហាផ្សេងៗ
ក្រោយពីសមាជិកក្រុមប្រឹក្សាឃុំ និងអ្នកចូលរួមទាំងអស់បានពិនិត្យពិភាក្សា ទៅលើរបៀបវារៈដែលបានគ្រោងទុករួចមក ក្រុមប្រឹក្សាឃុំ បានធ្វើការអនុម័តដោយសម្លេងគាំទ្រ ប្រាំលើប្រាំសម្លេង នៃសមាជិកក្រុមប្រឹក្សាឃុំទាំងអស់។

     របៀបវារៈទី៣.កំណត់ទិសដៅផែនការបន្ត

លោក ម៉ឹង សុភា ជាប្រធានអង្គប្រជុំបានដាក់នូវទិសដៅផែនការបន្ត ជូនសមាជិកក្រុមប្រឹក្សាឃុំ នៃអង្គប្រជុំធ្វើការពិនិត្យ និងបន្ថែមឬបន្ថយក្នុងនោះរួមមាន ៖

  • យន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំជីផាត
  • ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ ភូមិ ឃុំ មានសុវត្ថិភាព
  • ទប់ស្កាត់ការកាប់ទន្រានព្រៃយកដីធ្វើជាកម្មសិទ្ធ
  • បរិស្ថាន និងអនាម័យជុំវិញឃុំ
  • បន្តចុះអត្រានុកូលដ្ឋានគ្រប់ប្រភេទ
  • ការចុះអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

_សមាសភាពចូលរួមប្រជុំមាន
១.លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកថ្មបាំង
២.សមាជិកក្រុមប្រឹក្សាឃុំចំនួន០៥រូប ស្រី០១រូប
៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត
៤.អ្នកចូលរួមផ្សេងៗទៀតមាន មេភូមិ
អនុភូមិ សមាជិកភូមិទាំង០៤ភូមិ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ជំនួយការរដ្ឋបាលឃុំ
៥.នាយកសាលាបឋមសិក្សាទាំង៣សាលា និងនាយកវិទ្យាល័យជីផាត
៦.មន្ត្រីកសិកម្មឃុំជីផាត
អង្គភាពជុំវិញឃុំ និងតំណាងប្រជាពលរដ្ឋ សរុបចំនួន ៣១ នាក់ ស្រី ១២ នាក់។

ថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    25/09/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង​ បានដឹកនាំ​កិច្ចប្រជុំ​គណៈអភិបាលស្រុក​កោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    25/09/2026

    ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរង នៃគណៈអភិបាលស្រុកកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/09/2026

    រដ្ឋបាលឃុំទួលគគីរ បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ

  • ហេង គីមឆន/
    25/09/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញជាគណៈធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា និង ៩ខែ ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះឯកឧត្តម ឡូន សិង្ហផាន់ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក អាន សុវណ្ណ ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារសម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦