/ / /

លោក គេង អុី និងកញ្ញា ហេង សុខសម្បត្តិ អនុប្រធានការិយាល័យកិច្ចការទូទៅ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចូលរួមក្នុងសិក្ខាសាលា ស្តីពី “ការប្រីប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០” ដល់មន្ត្រីរាជការ

ទីស្តីការក្រសួង៖ នាថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម នឹម សុធា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី “ការប្រីប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៥រាជធានី-ខេត្ត សរុបប្រមាណ ១៣០នាក់។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២៥ ដោយត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពជំនាញ និងបច្ចេកទេសស៊ីជម្រៅ ទៅលើជំនាញពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យស្របទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ឬ ៤.០ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាចំណេះដឹងបន្ថែមក្នុងការរស់នៅប្រចាំថ្ងៃក្នុងសម័យទំនើបនេះផងដែរ។

សូមបញ្ជាក់ជូនផងដែរថា៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០នេះ ត្រូវបានរាជរដ្ឋាភិបាលក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការណែនាំចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ចេញនូវយុទ្ធសាស្ត្រ តាមក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពង្រឹងការអភិវឌ្ឍធនធានមនុស្ស បំពាក់គ្រឿងអេឡិចត្រូនិក តាមគ្រឹះស្ថានសិក្សានានា បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកជំនាញ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ គ្រឹះស្ថានសិក្សាឯកជន ក្នុងការបញ្ចូលកម្មវិធីសិក្សាទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

  • Facebook: https://www.facebook.com/mpwt.gov.kh
  • Telegram: https://t.me/mpwtnews
  • TikTok: https://www.tiktok.com/@mpwt.tiktok
  • YouTube: https://www.youtube.com/@mpwt.youtube

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    19/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមចូលរួមអបអរសាទរ ទិវាជាតិសង្គមកិច្ច លើកទី២ និង ទិវាសង្គមកិច្ចពិភពលោក លើកទី១៩ ក្រោមប្រធានបទ៖ រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា

  • ហេង គីមឆន/
    19/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី “បើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេងនៅតាមសហគ្រាស ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការផ្សព្វផ្សាអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

  • ហេង គីមឆន/
    19/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសណ្តាប់ធ្នាប់ផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងវេទិកា ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជេីញជាអធិបតី​ ក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពឃុំ​ ក្នុងការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ​ សង្កាត់​ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា​