/ / /

លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង តំណាងរដ្ឋបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ សហការ ជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ និងការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំស្ថាបនាផ្លូវបេតុង របស់លោក សំ វីរះ ដែលជាសប្បុរសជន ប្រវែង ៥០០ ម៉ែត្រ ទទឹង ៧ មែ៉ត្រ និងចាក់បំពេញចំណីផ្លូវសងខាង ២ ម៉ែត្រ ពីចំណុចផ្លូវបំបែក ជាប់របងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ រហូតដល់ផ្លូវបេតុងមេ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។

លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង តំណាងរដ្ឋបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ សហការ ជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ និងការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំស្ថាបនាផ្លូវបេតុង របស់លោក សំ វីរះ ដែលជាសប្បុរសជន ប្រវែង ៥០០ ម៉ែត្រ ទទឹង ៧ មែ៉ត្រ និងចាក់បំពេញចំណីផ្លូវសងខាង ២ ម៉ែត្រ ពីចំណុចផ្លូវបំបែក ជាប់របងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ រហូតដល់ផ្លូវបេតុងមេ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។

ក្រុមការងារបានពិនិត្យឃើញថា សំណើសុំស្ថាបនាផ្លូវបេតុងមួយខ្សែនេះ គឺជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍប្លង់គោលក្រុងខេមរភូមិន្ទផងដែរ ព្រោះថាការស្ថាបនាផ្លូវនេះ មួយផ្នែកស្ថិតលើកំណាត់ផ្លូវក្នុងប្លង់គោលដែលបានអនុម័ត និងមួយទៀត ស្ថាបនាកាត់ដីកម្មសិទ្ធិឯកជន (សូមបញ្ជាក់ថា បន្ទាប់ពីការស្ថាបនារួច កំណាត់ផ្លូវនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណ:) លោក សំវីះ ជាសប្បុរសជន ដែលចំណាយធនធានចូលរួម ក្នុងការអភិវឌ្ឍផ្លូវក្នុងក្រុង និងដាក់លូរំដោះទឹកចំនួន ៣ កន្លែង ព្រមទាំងជួយស្តារប្រឡាយរំដោះទឹកសងខាងផ្លូវបេតុងដែលសាងសង់ និងដាក់ស្លាកសញ្ញាចរាចរណ៍ ព្រមទាំងបំពាក់ប្រព័ន្ធសូឡាបំភ្លឺផ្លូវបន្ថែមទៀត។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង