លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានបើកកិច្ចប្រជុំដោះស្រាយទំនាស់រវាងឈ្មោះ សុខ ណារិន និង ឈ្មោះ លី ថេង ពីការកាយ ដីរៀបចំសាងសង់ផ្ទះរបស់ឈ្មោះលី ថេង ដែលប៉ះពាល់ដល់ផ្ទះឈ្មោះ សុខ ណារិន ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្រោយការសម្រុះសម្រួលពីលោកមេឃុំរួចមក ភាគីទាំងពីរបានយល់ព្រមដូចខាងក្រោម÷
១- អ្នកសាងសង់ត្រូវរៀបខឿនទប់ដីទំហំ៤តឹកតាមបណ្តោយព្រំដីខ្លួន ។
២- ត្រូវចងតង់ដោយបោះបង្គោល មិនត្រូវចងជាប់និងជញ្ជាំងផ្ទះ សុខ ណារិនឡើយ ។
ភាគីទាំងពីរឯកភាពដោយបានផ្តិតមេដៃស្តាំទុកជាភ័ស្តុតាង ។
ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ពស័ក ព ស ២៥៦៩
ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥






