វេលាម៉ោង ០៨:០០ នាទីព្រឹក លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំ និងសមាជិកប្រតិភូដែលត្រូវចូលរួមមហាសន្និបាត របស់សម្ព័ន្ធភាពជាតិ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានសមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង នៅសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមសរុប ៩នាក់ ស្រ្តី៣នាក់ ។
ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥
May,09,2025


