លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធទៅនឹងការធ្វើចរាចរណ៍ នៅចំណុចរង្វង់មូលស្រុកថ្មបាំង ដែលមានការអញ្ជើញចូលរួមពី លោកនាយរដ្ឋបាលស្រុក លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក មន្រ្តីការិយាល័យ មេឃុំឬស្សីជ្រុំ មេភូមិគគីរជ្រុំ លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុក និងកម្លាំងកងរាជអាវុធហត្ថ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥



