វេលាម៉ោង ១០:៣០ នាទីព្រឹក នៅប៉ុស្ដិ៍សុខភាពឃុំថ្មដូនពៅ លោកស្រី មៀច ប៉ីញ ក្រុមប្រឹក្សាឃុំ ជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានចុះសួរសុខទុកស្ត្រីទើបសម្រាលកូន ឈ្មោះ ប៊ួ សម្បត្តិ មានទីលំនៅបច្ចុប្បន្ននៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ក្នុងពេលនោះដែរលោកស្រី មៀច ប៉ីញ ក្រុមប្រឹក្សាឃុំ ជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក៏បានចុះកម្មវិធីស្ត្រីទើបសម្រាលចូលក្នុងកញ្ចប់គ្រួសារ ដើម្បីបានទទួលអត្ថប្រយោជន៍ ក្នុងអំឡុងពេលសម្រាល និងទទួលបានថវិកាចំនួន ៤០០,០០០រៀល ពីរាជរដ្ឋាភិបាល
ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥
May,02,2025


