យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ពិតជាមានក្តីសោកសង្រេងយ៉ាងក្រៃលែងជាទីបំផុត ដោយបានទទួលដំណឹងថា ឧបាសក យិន ហូ ឪពុកក្មេករបស់ លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១០៖១០ នាទីយប់ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ នៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ។
មរណភាពរបស់ ឧបាសក យិន ហូ គឺជាការបាត់បង់ នូវឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់បំផុតដែលប្រកបដោយព្រហ្មវិហារធម៌ និងបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្តក្នុងការ ចិញ្ចឹមបីបាច់ថែរក្សាកូន ចៅអោយក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមជាតិរហូតពេញមួយជីវិត ។
ក្នុងឱកាសប្រកបដោយសេចក្តីទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវ មរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយក្តីសោកសង្វេគជាទីបំផុត ។
ជាមួយសមានទុក្ខដ៏សែនសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ ឧបាសក យិន ហូ សូមឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។



