វេលាម៉ោង ០៨:០០ នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ ឃុំត្រពាំងរូង (គ.ក.ន.ក) បានរៀបចំកិច្ចប្រជុំប្រចាំខែ មេសា ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តនៅខែ ឧសភា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយ លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង និងជាអនុប្រធានគណ:កម្មាធិកា គ.ក.ន.ក ឃុំត្រពាំងរូង និងមានការចូលរួមពី លោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ន.ក ឃុំត្រពាំងរូង សរុបចំនួន ១៤រូប ស្រី ០៤រូប នៅសាលាឃុំត្រពាំងរូង។
រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥
April 22, 2025





