១០/០៧/២០២០ (2:00 pm)
----------------------------------
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះ សំណាល និងបំពាក់ឯកសណ្ឋានជូនប្រជាការពារឃុំទាំង ៣៩រូប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ប៊ុនឡីអគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំអណ្តូងទឹក និងលោកជំទាវរួមជាមួយក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ មេបញ្ជារការកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អញ្ជើញចូលរួមផងដែរ ដែលប្រព្រឹត្តទៅដោយក្តីសោមនស្ស នឹងស្និតស្នាលបំផុត៕
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
-------------------------------------------
ថ្ងៃសុក្រ ៥ រោច ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០
July 10, 2020