ស្រុកកោះកុង ៖ រសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ សង្កាត់ ចូលរួមសហការជាមួយមន្រ្តីបច្ចេកទេសខេត្ត និងអាជ្ញាធរឃុំត្រពាំងរូង ចុះសិក្សាបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហមធម្មជាតិ ចំនួន ០១ខ្សែស្ថិតនៅភូមិត្រពាំងរូង និងផ្លូវបេតុងអាមេចំនួន ១ខ្សែ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ប្រើប្រាស់មូលនិធិអភិវឌ្ឍឃុំ សម្រាប់ឆ្នាំ២០២៥
ក្រោយការចុះពិនិត្យជាក់ស្តែង ជាលទ្ធផលជាបឋមមានដូចខាងក្រោម៖
១.ផ្លូវបេតុងអាមេមានប្រវែង ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដាក់លូជ្រុងកាត់ទទឹងផ្លូវ មុខ២ម៉ែត្រ កម្ពស់១,៥ម៉ែត្រ ចំនួន០១កន្លែង
២.ផ្លូវក្រាលក្រួសក្រហមមានប្រវែង ១ ១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដាក់លូមូលភ្លោះ កាត់ទទឹងផ្លូវមុខកាត់ ០,៨ម៉ែត្រ ចំនួន០១កន្លែង








