/ / /

លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ ឃុំត្រពាំងរូង បានចូលរួមជាមួយលោក ឡាំ ទី ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ខេត្តកោះកុង និងមានការចូលរួមពីលោក អុឹង បឺត ប្រធានការិយាល័យ ផែនការ និងគាំទ្រឃុំ -សង្កាត់ ស្រុកកោះកុង ចុះសិក្សាបច្ចេកទេស និងវិភាគផលប៉ះពាល់បរិស្ថានគម្រោងសាងសងផ្លូវចំនួន ២ខ្សែ

វេលាម៉ោង ០៨:០០ នាទីព្រឹក លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ ឃុំត្រពាំងរូង លោក វ៉ាន់ឆៃ ផៃវង្ស សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិត្រពាំងរូង និងមេភូមិដីទំនាប បានចូលរួមជាមួយលោក ឡាំ ទី ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ខេត្តកោះកុង និងមានការចូលរួមពីលោក អុឹង បឺត ប្រធានការិយាល័យ ផែនការ និងគាំទ្រឃុំ -សង្កាត់ ស្រុកកោះកុង ចុះសិក្សាបច្ចេកទេស និងវិភាគផលប៉ះពាល់បរិស្ថានគម្រោងសាងសងផ្លូវចំនួន ២ខ្សែដូចខាងក្រោម:

១. សាងសង់ផ្លូវបេតុងអាមេ (នៅចំណុចខ្មែរលើ) ០១ខ្សែប្រវែង ៥០០ម៉ែត្រ ស្ថិតនៅភូមិដីទំនាប 

២.សាងសងផ្លូលំក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅភូមិត្រពាំងរូង 

ដែលប្រើប្រាស់មូលនិធិអភិវឌ្ឍឃុំ សម្រាប់ ឆ្នាំ២០២៥ ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥
April 8, 2025

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    28/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកស្រី វ៉ាត់ សុខា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល។

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល  លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការបានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគជូន ដល់ក្រុមគ្រួសារសព លោកយាយ អុី មុំ អាយុ ៩៧ ឆ្នាំ ដែលបានទទួលមរណៈភាព

  • ហេង គីមឆន/
    28/08/2026

    វគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល ដល់គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង ស្រុក មេឃុំ ចៅសង្កាត់ គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារឃុំ សង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុ ទូទាំងខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី ផល សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកលោក តេង សុខហេង ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុនិង លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក បានចូលរួមបណ្តុះបណ្តាល”សេវាសង្គម និងរដ្ឋបាលឌីជីថល “

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បានអញ្ជើញពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈភិបាលខេត្តកោះកុង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក ឃឿន សំ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស(HRMIS) ថ្មី