រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្នុងគោលបំណងថែរក្សាបានប្រពៃណីជាតិ ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ក៏ដូចជាដើម្បីស្វាគមន៍ អបអរសាទរទេវតាឆ្នាំថ្មីព្រះនាម »គោរាគទេវី» ដែលនឹងយាងមកគ្រងអភិបាលរក្សាលោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលស្រុកគ្រោងនឹងរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តបូទុមសាគរ» រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!