ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០អាណត្ដិទី៤ ក្រោមការដឹកនាំដោយលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលអនុវត្តការប្រចាំខែមីនា ឆ្នាំ២០២៥ និងពិនិត្យ អនុម័តលើកាងារមួយចំនួនទៀត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ របស់រដ្ឋបាលស្រុកកោះកុង
សមាសភាពអញ្ជេីញចូលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល អធិការ មេបញ្ជាការ នៃកងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
របៀបវារៈ នៃកិច្ចប្រជុំមានដូចខាងក្រោម÷
១- មតិបើកកិច្ចប្រជុំរបស់ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ
២- ពិនិត្យកូរ៉ុមក្រុមប្រឹក្សាស្រុកចូលរួមកិច្ចប្រជុំ
៣ អនុម័តរបៀបវារៈ នៃកិច្ចប្រជុំ
៤-ឆ្លងពិនិត្យ និង អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង
៥- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកកោះកុង
៦- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការលទ្ធកម្ម
៧- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)
៨- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងគម្រោងសកម្មភាពអាទិភាព កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)
៩- ឆ្លងពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ស្រុក
១០- ឆ្លងពិនិត្យរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ត្រី និងកុមារ ស្រុកកោះកុង
១១- បញ្ហាផ្សេងៗ
១២- ជម្រាបជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំបន្ទាប់
១៣- បូកសរុបលទ្ធផលកិច្ចប្រជុំ និងមតិបិទកិច្ចប្រជុំ របស់លោកប្រធានអង្គប្រជុំ













