លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំលោកអធិការរង និងលោកនាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន អញ្ជើញចូលរួម “កិច្ចប្រជុំ ស្ដីពីការចុះជំរុញការអនុវត្តយន្តការគ្រប់គ្រង និងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ” ក្រោមអធិបតីភាពបណ្ឌិត សំឃិត វៀន អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោកឧត្ដមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលមហោស្រពខេត្តកោះកុង៕
ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥
03,04,2025






